ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានណែនាំដល់គ្រប់អង្គភាពចំណុះទាំងអស់ ត្រូវផ្តោតអាទិភាពយកចិត្តទុកដាក់ខ្ពស់បំផុតលើកការរៀបចំពិធីបើកនីតិកាលទី៥ ព្រឹទ្ធសភា ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត។ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានណែនាំយ៉ាងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែមីនា និងកំណត់ទិសដៅការងារប្រចាំខែមេសា ឆ្នាំ២០២៤ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេ ខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋាន…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន